សិក្ខាសាលាស្ដីពី «ទិដ្ឋភាពគតិយុត្តទូទៅ៖ ពាណិជ្ជកម្ម និងការវិនិយោគ នៅកម្ពុជា»

មជ្ឈមណ្ឌលត្រាជូត្រេននីង គ្រោងនឹងរៀបចំសិក្ខាសាលាស្ដីពី «ទិដ្ឋភាពគតិយុត្តទូទៅ៖ ពាណិជ្ជកម្ម និងការវិនិយោគ នៅកម្ពុជា» នៅថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់ នៅមជ្ឈមណ្ឌលត្រាជូត្រេននីង អាគារ PPIU ជាន់ទី១១ ។

វាគ្មិនកិត្តិយសដែលអញ្ជើញចូលរួមគឺ លោកមេធាវី លឹម វាសនា ជាស្ថាបនិកការិយាល័យមេធាវី បាលិសុខលេយ្យ, មជ្ឈត្តករផ្នែកពាណិជ្ជកម្ម និង​ភ្នាក់ងារច្បាប់ផ្នែក​ម៉ាក ដែលមាន​បទពិសោធន៍​វិជ្ជាជីវៈយ៉ាងទូលំទូលាយ​នៅក្នុងវិស័យ​អចលនទ្រព្យ សាជីវកម្ម និង​ពាណិជ្ជកម្ម សំណង់ និង​កម្មសិទ្ធិបញ្ញា។

លោកមេធាវី មាន​បទពិសោធន៍ការងារ​លើស​ពី​១០​ឆ្នាំ​ក្នុងវិស័យ​នេះ។ លោក គឺ​ជា​អ្នកបង្រៀន​ក្នុងកម្មវិធី​មាស្ទ័រ​ច្បាប់​ភាសាអង់គ្លេស (ELBML) នៅសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត​សេដ្ឋកិច្ច (RULE)។

លោកមេធាវី មានសញ្ញាបត្រ​អនុបណ្ឌិត​ពីរ​ ក្នុង​ជំនាញ​ច្បាប់ឯកជន និង​ការ​គ្រប់គ្រង​ និងនវានុវត្តន៍ (LL.M.) ពីសាកលវិទ្យាល័យ Université Lumière Lyon 2 ប្រទេស​បារាំងនិង​បរិញ្ញាបត្រ​ច្បាប់ប្រៀបធៀប (ច្បាប់កម្ពុជា និងបារាំង) ពីសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) និង​សាកលវិទ្យាល័យ Université Lumière Lyon 2 នៅកម្ពុជា។ លោក​ស្ទាត់ជំនាញ​ភាសាខ្មែរ អង់គ្លេស និង​បារាំង។

👉 ចុះឈ្មោះឥឡូវនេះ ចំនួនមានកំណត់ ៖ https://docs.google.com/forms/d/1NVhTKRtOBsfcv7Zm2gRQTuSeVuRYb6ZO8tz9xgIIT8I/edit
—————————————————
✍️ សម្រាប់ការចុះឈ្មោះ និងព័ត៌មានបន្ថែមសូមទំនាក់ទំនង

  • 0887187456 (Telegrame)
  • 0972492380 (Metfone)
  • 086973456 (smart)
  • 0978469589 (Metfone)

👉Facebook ៖ https://www.facebook.com/share/p/1KKK8Y8ffL/?mibextid=wwXIfr

👉 ភ្ជាប់ទំនាក់ទំនងជាមួយយើង Telegram ::: Tik Tok :::  Website