សិក្ខាសាលា ស្ដីពី «ទិដ្ឋភាពទូទៅនៃកម្មសិទ្ធិបញ្ញា និងការធ្វើអាជីវកម្មលើកម្មសិទ្ធិបញ្ញា» ដោយវាគ្មិនកិត្តិយស ឯកឧត្តម នី វិចិត្រ មេធាវី និងជានាយកប្រតិបត្តិ នៃការិយាល័យមេធាវី វីអិនភី

នាថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០២៤ នេះ មជ្ឈមណ្ឌលត្រាជូត្រេននីង បានរៀបចំសិក្ខាសាលា ស្ដីពី «ទិដ្ឋភាពទូទៅនៃកម្មសិទ្ធិបញ្ញា និងការធ្វើអាជីវកម្មលើកម្មសិទ្ធិបញ្ញា» ដោយវាគ្មិនកិត្តិយស ឯកឧត្តម នី វិចិត្រ មេធាវី និងជានាយកប្រតិបត្តិ នៃការិយាល័យមេធាវី វីអិនភី។ បច្ចុប្បន្នឯកឧត្តមជាសាស្ត្រាចារ្យផ្នែកនីតិកម្មសិទ្ធិបញ្ញា, មេធាវីទីប្រឹក្សាអមក្រសួងយុត្តិធម៌, ជាទីប្រឹក្សាគណៈកម្មការប្រតិបត្តិនៃសមាគមសាលាត្រាជូ និងជាអ្នកនិពន្ធស្នាដៃ «នីតិកម្មសិទ្ធិបញ្ញាកម្ពុជា»។

មជ្ឈមណ្ឌលត្រាជូត្រេននីង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះវាគ្មិនកិត្ដិយសឯកឧត្តម នី វិចិត្រ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមមកធ្វើបទបង្ហាញក្រោមប្រធានបទខាងលើ ប្រកបដោយខ្លឹមសារ និងការបកស្រាយយ៉ាងស៊ីជម្រៅជូនដល់សិក្ខាកាមដែលបានអញ្ជើញចូលរួម។

ជាចុងក្រោយ មជ្ឈមណ្ឌលត្រាជូត្រេននីង សូមអរគុណដល់សិក្ខាកាមដែលបានចូលរួមទាំងអស់គ្នា ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួនមកចូលរួមសិក្ខាសាលារបស់យើងនាថ្ងៃនេះ។
———————————————
✍️ សម្រាប់ការចុះឈ្មោះ និងព័ត៌មានបន្ថែមសូមទំនាក់ទំនង

  • 0887187456 (Telegrame)
  • 0972492380 (Metfone)
  • 086973456 (smart)
  • 0978469589 (Metfone)

👉Facebook ៖ https://www.facebook.com/share/p/wfjy1TQxeJHX1mhX/?mibextid=WC7FNe

👉 ភ្ជាប់ទំនាក់ទំនងជាមួយយើង Telegram (https://t.me/trajutraining) ::: Tik Tok (http://www.tiktok.com/@trajutraining_tiktok) ::: Websites (https://training.traju.org/)