សាររំលែកទុក្ខ ជូនចំពោះ លោក ផុន វណ្ណា គ្រូបណ្ដុះបណ្ដាលនៃមជ្ឈមណ្ឌលត្រាជូត្រេននីង ព្រមទាំងក្រុមគ្រួសារ

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកា និងបុគ្គលិកនៃមជ្ឈមណ្ឌលត្រាជូត្រេននីង ពិតជាមានក្ដីរន្ធត់ចិត្តនិងសោកស្ដាយជាទីបំផុតក្រោយពីទទួលដំណឹងមរណភាពរបស់ ឧបាសិកា លាង គ្រុយ ដែលបានទទួលមរណភាពនាថ្ងៃព្រហស្បតិ៍ ១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នាវេលាម៉ោង០៨ និង០៣ នាទីព្រឹក ក្នុងជន្មាយុ ៩១ឆ្នាំ។
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកា និងបុគ្គលិកនៃមជ្ឈមណ្ឌលត្រាជូត្រេននីង សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់ ឧបាសិកា លាង គ្រុយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
👉 Facebook ៖ https://www.facebook.com/share/p/1CYYT4H9RP/?mibextid=wwXIfr
