ពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ ឆ្នាំ២០២៥



ចាប់ផ្ដើមហើយ «ពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ ឆ្នាំ២០២៥» នៅស្ដង់លេខC4 សមាគមសាលាត្រាជូ 📣📣
មជ្ឈមណ្ឌលត្រាជូត្រេននីង មានកិត្តិយសសូមជម្រាបជូនសិស្ស និស្សិត ប្រិយមិត្ដ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ មជ្ឈមណ្ឌលត្រាជូត្រេននីង នឹងចូលរួមក្នុង «ពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ ឆ្នាំ២០២៥» ដែលរៀបចំឡើងនៅទីតាំងអគារ Elysée នៅកោះពេជ្រ ចាប់ពីថ្ងៃស្អែក ដល់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង ៨ ព្រឹកតទៅ ដោយមានការដាក់តាំងបង្ហាញស្នាដៃនានា និងកម្មវិធីកម្សាន្ដជាច្រើន។
និស្សិត ប្រិយមិត្ដ និងសាធារណជនទាំងអស់ សូមអញ្ជើញទៅចូលរួមដោយផ្ទាល់ និងសេរីបាននៅទីតាំងនៅអគារElyséeនៅកោះពេជ្រ។
សូមបញ្ជាក់ថា៖ និស្សិត និងសាធារណជនទាំងអស់ ដែលមកចូលទស្សនា និងលេងកម្សាន្ដនៅស្តង់មជ្ឈមណ្ឌលត្រាជូត្រេននីង នឹងមានឱកាសឆ្លើយសំណួរសប្បាយៗ ដើម្បីទទួលបាន ការបញ្ចុះតម្លៃជាច្រើន។
👉 Facebook Page ៖ https://www.facebook.com/share/p/1MAikq4EAF/?mibextid=wwXIfr
