ការប្រឡងប្រជែងអាហារូបករណ៍ និងការធ្វើអត្រាកំណែលើវិញ្ញាសារបស់ត្រាជូត្រេន






នារសៀលថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ពីម៉ោង ១ និង០០នាទីរសៀលនេះ មជ្ឈមណ្ឌលត្រាជូត្រេននីង បានរៀបចំការប្រឡងប្រជែងអាហារូបករណ៍ និងការធ្វើអត្រាកំណែលើវិញ្ញាសារបស់ត្រាជូត្រេនសម្រាប់វគ្គសិក្សារួមមាន៖
- វគ្គនីតិព្រហ្មទណ្ឌពិសេស ជំនាន់ទី៣: https://t.me/trajutraining/2682
- វគ្គនីតិវិធីព្រហ្មទណ្ឌ ជំនាន់ទី៦: https://t.me/trajutraining/2702?single
- វគ្គនីតិរដ្ឋប្បវេណី៖ របបគតិយុត្តនៃញាតិ(សិទ្ធិ និងករណីយកិច្ចនៃញាតិតាមផ្លូវច្បាប់) https://t.me/trajutraining/2729?single
- វគ្គនីតិវិធីរដ្ឋប្បវេណី៖ នីតិវិធីបណ្ដឹងនៃការជម្រះក្ដីលើកទី១): https://t.me/trajutraining/2759?single
មជ្ឈមណ្ឌលត្រាជូត្រេននីងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិត ណាន់ ចាន់រឿន និងលោកចៅក្រម ង៉ូវ ហួតឆាយ គ្រូបណ្ដុះបណ្ដាលត្រាជូត្រេននីង ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមធ្វើអត្រាកំណែលើវិញ្ញាសារខាងលើប្រកបដោយខ្លឹមសារ និងការបកស្រាយយ៉ាងសុីជម្រៅ។
ជាចុងក្រោយត្រាជូត្រេននីង សូមអរគុណដល់បេក្ខជនទាំងអស់ ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួនមកចូលរួមប្រឡងអាហារូបករណ៍ត្រេននីង សូមជូនពរសំណាងល្អ។
៚បេក្ខជនទាំងអស់ នឹងត្រូវមកសម្ភាសផ្ទាល់មាត់នៅថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១២:០០នាទីរសៀល។
——————————————————
✍️ ព័ត៌មានបន្ថែមអំពីមជ្ឈមណ្ឌលត្រាជូត្រេននីង៖
- 0887187456 (Telegrame)
- 0972492380 (Metfone)
- 086973456 (Smart)
- 0978469589 (Metfone)
👉Facebook ៖ https://www.facebook.com/share/p/1KHymd89FU/?mibextid=wwXIfr
