ការចែកលែកស្ដីពី «បទពិសោធក្នុងការត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការតម្រង់ទិសក្នុងការជ្រើសរើសគ្រឹះស្ថានឧត្តមសិក្សា» នៅវិទ្យាល័យព្រះស៊ីសុវត្ថិ

កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ត្រាជូត្រេននីង បានសហការជាមួយសមាគមសាលាត្រាជូ ក្នុងការចុះធ្វើការចែករំលែក ស្ដីពី«បទពិសោធក្នុងការត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការតម្រង់ទិសក្នុងការជ្រើសរើសគ្រឹះស្ថានឧត្តមសិក្សា» ជូនទៅដល់សិស្សដែលកំពុងតែសិក្សាថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៣ ខាងមុខ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ និងសមាជិក សមាជិកាក្រុមការងារត្រាជូត្រេននីង។

ក្នុងកម្មវិធីខាងលើនេះដែរ រៀបចំឡើងក្នុងគោលបំណងធ្វើការចែករំលែកពាក់ព័ន្ធនឹងបទពិសោធនៃការសិក្សានៅថ្នាក់បរិញ្ញាបត្រ ព្រមទាំងការជ្រើសរើសមុខជំនាញរបស់សិស្សថ្នាក់ទី១២អោយបានត្រឹមត្រូវ និងសមស្របទៅនឹងសមត្ថភាពចំណេះដឹង ចំណង់ចំណូលចិត្ដលើមុខវិជ្ជាដែលខ្លួនពេលចិត្ដ។

ត្រាជូត្រេននីង ពិតជាមានក្ដីសោមន្សរីករាយជាខ្លាំងដែលបានចូលរួមចំណែកក្នុងកម្មវិធីនេះជាមួយសមាគមសាលាត្រាជូ ដែលជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងការជួយដល់សិស្សថ្នាក់ទី១២ អោយទទួលបាននូវគន្លឹះល្អៗ ក៏ដូចជាការត្រៀមរៀបចំខ្លួនក្នុងការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនេះ ត្រាជូត្រេននីង ក៏សូមថ្លែងអំណរគុណជូនចំពោះគណៈគ្រប់គ្រងវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលបានជួយសម្របសម្រួលយ៉ាងល្អក្នុងការរៀបចំកម្មវិធីនេះឡើងប្រកបដោយរលូន និងទទួលបាននូវលទ្ធផលល្អផងដែរ។

ជាចុងក្រោយ ត្រាជូត្រេននីង សូមជូនពរដល់សិស្សថ្នាក់ទី១២ទាំងអស់ សូមអោយការប្រឡងនាពេលខាងមុខនេះ ទទួលបាននូវលទ្ធផលល្អ និងជោគជ័យនាពេលថ្ងៃខាងមុខ។

👉 Facebook ៖ https://www.facebook.com/100094075014673/posts/pfbid02eRsEjaKfF1e2fk7WfSyrmsEnb4YuyvtdM9kofu2nsDQycZbsSpZZHjGCskFSvXN2l/?mibextid=cr9u03

👉 Channel Telegram ផ្លូវការរបស់ត្រាជូត្រេននីង តំណ៖ https://t.me/trajutraining