សិក្ខាសាលា ស្ដីពី «របបគតិយុត្តនៃរូបវន្តបុគ្គលនៅក្នុងក្របខ័ណ្ឌរដ្ឋប្បវេណី» ដោយវាគ្មិនកិត្តិយស គឺលោកជំទាវ ប៊ួយ ធីតា

នាថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០២៤ នេះ មជ្ឈមណ្ឌលត្រាជូត្រេននីង បានរៀបចំសិក្ខាសាលា ស្ដីពី «របបគតិយុត្តនៃរូបវន្តបុគ្គលនៅក្នុងក្របខ័ណ្ឌរដ្ឋប្បវេណី» ដោយវាគ្មិនកិត្តិយស គឺលោកជំទាវ ប៊ួយ ធីតា ជាព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យនីតិសាស្ត្រ និងជាគ្រូឧទ្ទេសលើមុខវិជ្ជានីតិរដ្ឋប្បវេណី នីតិការងារនិងបេឡាជាតិរបបសន្តិសុខសង្គម សេចក្តីផ្តើមនីតិ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, ជាសមាជិកាក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌នៃក្រសួងយុត្តិធម៌ និងជាអ្នកនិពន្ធស្នាដៃថ្មី «នីតិរដ្ឋប្បវេណី»។

មជ្ឈមណ្ឌលត្រាជូត្រេននីង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះវាគ្មិនកិត្ដិយសលោកជំទាវ ប៊ួយ ធីតា ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមមកធ្វើបទបង្ហាញក្រោមប្រធានបទខាងលើ ប្រកបដោយខ្លឹមសារ និងការបកស្រាយយ៉ាងស៊ីជម្រៅជូនដល់សិក្ខាកាមដែលបានអញ្ជើញចូលរួម។

ជាចុងក្រោយ មជ្ឈមណ្ឌលត្រាជូត្រេននីង សូមអរគុណដល់សិក្ខាកាមដែលបានចូលរួមទាំងអស់គ្នា ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួនមកចូលរួមសិក្ខាសាលារបស់យើងនាថ្ងៃនេះ។
———————————————
✍️ សម្រាប់ការចុះឈ្មោះ និងព័ត៌មានបន្ថែមសូមទំនាក់ទំនង

  • 0887187456 (Telegrame)
  • 0972492380 (Metfone)
  • 086973456 (smart)
  • 0978469589 (Metfone)

👉Facebook ៖ https://www.facebook.com/share/p/mEc6xLBppMRtu6Mk/?mibextid=WC7FNe

👉 ភ្ជាប់ទំនាក់ទំនងជាមួយយើង Telegram (https://t.me/trajutraining) ::: Tik Tok (http://www.tiktok.com/@trajutraining_tiktok) ::: Websites (https://training.traju.org/)