លោក ហាក់ សៀកលីម សព្វថ្ងៃជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី និងជាគ្រូបង្រៀនវេលាកាលនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ព្រមទាំងជាមេធាវីដែលសុំមិនទាន់ប្រកបវិជ្ជាជីវៈផងដែរ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកនីតិសាស្ត្រ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងថ្នាក់បរិញ្ញាប័ត្រ ផ្នែកភាសាអង់គ្លេស (ឯកទេស ការបង្រៀន) មកសាកលវិទ្យាល័យបៀលប្រាយនៃប្រទេសកម្ពុជា ហើយបច្ចុប្បន្នលោកកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកនីតិភូមិបាល នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ ហ្សង់ម៉ូឡាំង លីយ៉ុងទី៣ នៃប្រទេសបារាំង ព្រមទាំងជាអតីតបេក្ខជនជ័យលាភីនៃកម្មវិធីអាហារូបករណ៍របស់សាធារណរដ្ឋប្រជាមានិតចិន ថ្នាក់អនុបណ្ឌិតផ្នែកនីតិវិធីព្រហ្មទណ្ឌកាលពីឆ្នាំ២០១២ផងដែរ។ គាត់ធ្លាប់មានបទពិសោធន៍ការងារជាច្រើនឆ្នាំ ដោយធ្លាប់បានបម្រើការងារជាជំនួយការ នៅការិយាល័យមេធាវីក្នុងស្រុកមួយឈ្មោះថា អេចប៊ីអេស, ជាអគ្គលេខាធិការរងនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សាច្បាប់ឯករាជ្យ ព្រមទាំងធ្លាប់បម្រើការងារជាព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យរបស់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំផងដែរ។ លើសពីនេះទៅទៀត គាត់ធ្លាប់ឆ្លងកាត់វគ្គបណ្ដុះបណ្ដាលខ្លីៗជាច្រើនទាក់ទងនឹងនីតិវិធីចោទប្រកាន់ចំពោះបទល្មើសបេតិកភណ្ឌ នីតិវិធីប្រឆាំងនឹងការសំអាតប្រាក់ នីតិវិធីក្ស័យធន នីតិសិទ្ធិមនុស្សអន្តរជាតិ នីតិសិទ្ធិមនុស្ស និងបរិស្ថាន ការប្រឆាំងបទល្មើសបច្ចេកវិទ្យាជាអាទិ៍។