
លោក សាន់ រ៉ាដា បានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកព្រហ្មទណ្ឌ និងវិទ្យាសាស្រ្តព្រហ្មទណ្ឌពីសាកលវិទ្យាល័យ Montpellier I នៃប្រទេសបារាំង នៅឆ្នាំ២០០៤។ លោក សាន់ រ៉ាដា មានបទពិសោធន៍ច្រើនឆ្នាំលើវិស័យច្បាប់ ជាពិសេសនីតិព្រហ្មទណ្ឌ។
លោក សាន់ រ៉ាដា គឺជាមេធាវីជំនាញខាងផ្នែកនីតិព្រហ្មទណ្ឌ និងបានអនុវត្តការងារជាក់ស្តែងចាប់តាំងពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន។ ជាងនេះទៅទៀត លោកក៏ជាមន្ត្រីច្បាប់ និងមន្ត្រីទទួលបន្ទុកសំណុំរឿងដែលកំពុងបម្រើការនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក. ផងដែរ។ ក្រៅពីការងារទាំងពីរខាងលើ លោកបានចូលរួមលើកិច្ចការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងនាមជាសាស្រ្តាចារ្យផ្នែកឧក្រិដ្ឋវិទ្យានៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ (ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២១) ជាសាស្រ្តាចារ្យនៃនីតិព្រហ្មទណ្ឌនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(ផ្នែកភាសាបារាំង និងភាសាខ្មែរ) និងជាសាស្រ្តាចារ្យផ្នែកនីតិព្រហ្មទណ្ឌនៅសាកលវិទ្យាល័យបៀលប្រាយ ចាប់តាំងពីឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្ន។