លោក ឃឹម ឧត្តម បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកនីតិធុរកិច្ចអន្តរជាតិ ពីសាកលវិទ្យាល័យប៉ារីស២ ប្រទេសបារាំង នៅឆ្នាំ២០១២ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកនីតិអន្តរជាតិនិងប្រៀបធៀប ពីសាកលវិទ្យាល័យលុយមីញ៉ែ លីយ៉ុង២ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅឆ្នាំ២០១២ (សិក្សានៅប្រទេសវៀតណាម)។ ចាប់ពីឆ្នាំ២០១២ ដល់បច្ចុប្បន្ន លោកជាគ្រូបង្រៀនលើមុខវិជ្ជា សេចក្តីផ្តើមនីតិ នីតិមូលបត្រ នីតិកម្មសិទ្ធិបញ្ញា និងវិធីសាស្រ្តគតិយុត្ត នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ លោកមានបទពិសោធន៍បម្រើការងារក្នុងវិស័យមូលបត្រ រយៈពេល ១០ ឆ្នាំុ។ បច្ចុប្បន្ន លោកជាមន្រ្តីរាជការក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបន្ទុកជាអនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងគ្រប់គ្រងអាជ្ញាបណ្ណ នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។