លោក ​​សាន់​រ៉ាដា​ ​បានបញ្ចប់ការសិក្សា និង​ទទួល​សញ្ញាបត្រ​អនុ​បណ្ឌិត​ផ្នែក​ព្រហ្មទណ្ឌ​ ​និង​វិទ្យា​សា​ស្រ្ត​ព្រហ្មទណ្ឌ​ពី​សាកលវិទ្យាល័យ​ ​M​on​t​p​e​l​lie​r ​I​ ​នៃ​ប្រទេស​បារាំង​ ​នៅ​ឆ្នាំ​២​០​០​៤​។ លោក សាន់ រ៉ាដា មានបទពិសោធន៍ច្រើនឆ្នាំលើវិស័យច្បាប់ ជាពិសេសនីតិព្រហ្មទណ្ឌ។

​លោក​ សាន់​រ៉ាដា​ ​គឺជា​មេធាវី​ជំនាញ​ខាង​ផ្នែកនីតិ​ព្រហ្មទណ្ឌ និងបានអនុវត្តការងារជាក់ស្តែងចាប់តាំងពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន​។​​ ជាងនេះទៅទៀត ​លោក​ក៏ជាមន្ត្រីច្បាប់ និងមន្ត្រីទទួលបន្ទុកសំណុំរឿង​ដែលកំពុងបម្រើការនៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​ហៅ​កាត់​ថា​ អ.វ.ត.ក.​ ​ផង​ដែរ​។​ ក្រៅពីការងារទាំងពីរខាងលើ ​លោក​បានចូលរួមលើកិច្ចការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងនាមជា​សា​ស្រ្តាចារ្យ​ផ្នែក​ឧក្រិដ្ឋ​វិទ្យា​នៅ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​ (​ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២១) ​ជា​សា​ស្រ្តាចារ្យ​នៃ​នីតិ​ព្រហ្មទណ្ឌ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​(​ផ្នែកភាសាបារាំង និងភាសាខ្មែរ​) ​និង​ជា​សា​ស្រ្តាចារ្យ​ផ្នែក​នីតិ​ព្រហ្មទណ្ឌ​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ ចាប់តាំងពីឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្ន។​ ​