លោកស្រី នូ ច័ន្ទសុគន្ធា បានបញ្ចប់ថ្នាក់បរិញ្ញា ប័ត្រជាន់ខ្ពស់ ផ្នែកនីតិភូមិបាល និងបេតិកភណ្ឌ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យហ្សង់មូឡាំង លីយ៉ុង ៣ ប្រទេសបារាំង ឆ្នាំ ២០១៤ និងថ្នាក់បរិញ្ញាប័ត្រ ផ្នែកនីតិសាស្រ្ត ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យហ្សង់មូឡាំងលីយ៉ុង ២ ប្រទេសបារាំង ឆ្នាំ ២០១១ និងអតីតបេក្ខជនជ័យលាភី នៃកម្មវិធីប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី៦ របស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ កាលពីឆ្នាំ ២០១២។ គាត់ធ្លាប់ឆ្លងកាត់វគ្គបណ្ដុះបណ្ដាលខ្លីៗជាច្រើនទាក់ទងនឹងក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី និង ច្បាប់ដោយឡែក ជាអាទិ៍។ បច្ចុប្បន្ន លោកស្រី ជាចៅក្រមសាលាដំបូងខេត្តស្ទឹងត្រែង។