១.អ្នកដែលគួរចុះឈ្មោះសិក្សា «វគ្គវិធីសាស្រ្តគតិយុត្ត» ៖

  • និស្សិតត្រៀមប្រឡងវិជ្ជាជីវៈ 
  • និស្សិតឆ្នាំទី៣ និងឆ្នាំទី៤
  • អ្នកដែលចង់ពង្រឹងសមត្ថភាពលើវិធីសាស្រ្តគតិយុត្ត

២.រយៈពេល និងតម្លៃនៃការសិក្សា៖

  • ក្នុង១វគ្គ មានរយៈពេល ៤៥h ស្មើ ៨សប្ដាហ៍ (រយៈពេល២ខែ)
  • ចន្ទ – ពុធ – សុក្រ (រយៈពេល២h) ម៉ោង ៦ ដល់ ៨យប់  / ឬ អង្គារ៍-ព្រ.ហ-សៅរ៍ (រយៈពេល ២h) ម៉ោង ៦ ​ដល់ ៨យប់ (មួយក្រុមចំនួន ៣០នាក់)
  • គ្រោងនឹងចាប់ផ្ដើមពីសប្ដាហ៍ទី១ ខែកញ្ញា និងបញ្ចប់នៅសប្ដាហ៍ទី៤​ ខែតុលា ឆ្នាំ២០២៣
  • តម្លៃសិក្សាក្នុង ១វគ្គ ៖ …$

៣.មុខវិជ្ជាសិក្សា និងការទទួលបានមានដូចជា ៖

  • លំហាត់អនុវត្ត ៖ ទទួលបានមូលដ្ឋានគ្រឺះ ក្នុងការដោះស្រាយករណីសិក្សាប្រកបដោយលក្ខណៈច្បាស់លាស់
  • សលាកប័ត្រសេចក្តីសម្រេចតុលាការ ៖​ ទទួលបានចំណេះដឹងក្នុងសរសេរសាលកប័ត្រ ស្របតាមទម្រងមួយប្រកបដោយភាពច្បាស់លាស់
  • បរិមាធិប្បាយគតិយុត្ត ៖ ទទួលបានមូលដ្ឋានគ្រឹះក្នុងសរសេរសំណេរបែបបរិមាធិប្បាយ ស្របតាមប្លង់មួយដោយជាក់លាក់
  • អត្ថាធិប្បាយសេចក្តីសម្រេចតុលាការ ៖ ចំណោះដឹងក្នុងការវិភាគសេចក្តីសម្រេចតុលាការ ប្រកបដោយលក្ខណៈវិទ្យាសាស្រ្តផ្អែកតាមច្បាប់ជាធរមាន ។

៤. អត្ថប្រយោជន៍នៃការសិក្សារួមមាន៖

  • ភាពជឿជាក់ក្នុងការប្រឡង ប្រជែង
  • ទទួលបានការចែករំលែកចំណេះដឹងផ្នែកទ្រឹស្តី
  • ទទួលបានការចែករំលែកបទពិសោធជាមួយអ្នកជំនាញ
  • ទទួលបានលិខិតបញ្ជាក់ការសិក្សា