Skip to content
១.អ្នកដែលគួរចុះឈ្មោះសិក្សា «តម្រង់ទិសសម្រាប់និស្សិតផ្នែកច្បាប់» ៖
- សម្រាប់សិស្សទើបតែប្រឡងជាប់ទី១២
- និស្សិតឆ្នាំមូលដ្ឋាន
- អ្នកដែលចង់សិក្សានៅមូលដ្ឋានគ្រឹះផ្នែកច្បាប់
២.រយៈពេល និងតម្លៃនៃការសិក្សា៖
- ១វគ្គ មានរយៈពេល ៤៥h ស្មើ ៨សប្ដាហ៍ (រយៈពេល២ខែ)
- អង្គារ៍-ព្រ.ហ-សៅរ៍ (រយៈពេល ២h) ១២-២រសៀល / ឬ ចន្ទ – ពុធ – សុក្រ (រយៈពេល២h) ម៉ោង៦ ដល់ ៨ យប់
- គ្រោងនឹងចាប់ផ្ដើមពីសប្ដាហ៍ទី១ ខែមករា និង បញ្ចប់នៅសប្ដាហ៍ទី១ ខែមីនា ឆ្នាំ២០២៤ (ក្រសួងអប់រំបានកំណត់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣)
៣.មុខវិជ្ជាសិក្សាមានដូចជា៖
- សេចក្ដីផ្ដើមនីតិ
- នីតិរដ្ឋធម្មនុញ្ញ
- នីតិកាតព្វកិច្ច
- វិធីសាស្រ្តគតិយុត្ត (មូលដ្ឋាន)
៤.អត្ថប្រយោជន៍នៃការសិក្សា «តម្រង់ទិសសម្រាប់និស្សិតផ្នែកច្បាប់» រួមមាន៖
- ទទួលបានការចែករំលែកបទពិសោធ និងតម្រង់ទិសក្នុងការសិក្សាផ្នែកច្បាប់ ដើម្បីជាមូលដ្ឋានក្នុងការសម្រេចចិត្ត និងកំណត់គោលដៅ នៅក្នុងវិស័យច្បាប់ (សម្រាប់សិស្សដែលជាប់ ឬចប់ថ្នាក់ទី១២)
- ទទួលបានការបណ្ដុះបណ្ដាលបន្ថែមដើម្បីពង្រឹងសមត្ថភាពផ្នែកទ្រឹស្ដី លើមុខវិជ្ជាគ្រឹះចាំបាច់ ប្រើប្រាស់ជាមូលដ្ឋាន ក្នុងការអភិវឌ្ឍពុទ្ធិ និងចំណេះដឹងច្បាប់ (សម្រាប់និស្សិតថ្នាក់បរិញ្ញាប័ត្រ)
- ទទួលចំណេះដឹងលើមុខវិជ្ជាច្បាប់ជាមូលដ្ឋាន ដើម្បីបង្គ្រប់ក្រេឌីតសម្រាប់និស្សិតថ្នាក់ក្រោយបរិញ្ញាប័ត្រ
- ទទួលបានលិខិតបញ្ជាក់ការសិក្សា