អំពីត្រាជូត្រេននីង

អំពីត្រាជូត្រេននីង

ត្រាជូត្រេននីង ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផ្នែកច្បាប់នៅកម្ពុជា សម្រាប់សិស្ស និស្សិត អ្នកស្រាវជ្រាវ និងអ្នកប្រកបវិជ្ជាជីវៈច្បាប់ ក្នុងការពង្រឹង និងពង្រីក សមត្ថភាពផ្នែកច្បាប់អោយកាន់តែល្អប្រសើរ។

ផ្ដើមចេញពីសកម្មភាពបណ្ដុះបណ្ដាលជាង ១០ ឆ្នាំ របស់សមាគមសាលាត្រាជូ, មជ្ឈមណ្ឌល ត្រាជូត្រេននីន ត្រូវបានលេចរូបរាងឡើង ដើម្បីបំពេញតម្រូវការចាំបាច់របស់និស្សិត អ្នកស្រាវជ្រាវ អ្នកមានបំណងត្រៀមប្រឡងវិជ្ជាជីវៈច្បាប់ អ្នកកំពុងប្រកបវិជ្ជាជិវៈច្បាប់ និងអ្នកពាក់ព័ន្ធ ក្នុងការបំពាក់បំប៉នចំណេះដឹងច្បាប់ ពង្រឹងគុណវុឌ្ឍនិច្បាប់ និងធ្វើបច្ចុប្បន្នភាពផ្នែកច្បាប់អោយមានប្រសិទ្ធភាពខ្ពស់ យោងទៅតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។

ជាដៃគូរសហការដ៏មានសក្តានុពលមួយរបស់សមាគមសាលាត្រាជូតាមសសរស្ដម្ភបណ្តុះបណ្តាលច្បាប់, ត្រាជូត្រេននីង បានចូលរួមសកម្មភាពជាមួយសមាគមក្នុងការបណ្ដុះបណ្ដាលនិស្សិតចាប់តាំងពីឆ្នាំ២០១៥ រហូតមកទល់បច្ចុប្បន្នតាមរយៈកម្មវិធីកម្មសិក្សា និងវគ្គវិធីសាស្ត្រគតិយុត្ត ដែលមានអ្នកចូលរួមជាកម្មសិក្សាការី (២៣ជំនាន់) ចំនួនលើសពី ២៣០នាក់ និងសិក្ខាកាមផ្សេងទៀតលើស ២០០ នាក់ ។

អំពីអ្នកបណ្ដុះបណ្ដាល

អ្នកបណ្ដុះបណ្ដាលរបស់ត្រាជូត្រេននីង មានការអញ្ជើញចូលរួមពីសំណាក់សមាជិកស្ថាបនិកសមាគមសាលាត្រាជូ សាស្រ្ដាចារ្យផ្នែកច្បាប់ អ្នកស្រាវជ្រាវរបស់សមាគម ដែលសុទ្ធជាចៅក្រម ព្រះរាជអាជ្ញា សារការី មេធាវី និងអ្នកជំនាញច្បាប់ពោរពេញដោយបទពិសោធជាច្រើនឆ្នាំក្នុងវិស័យច្បាប់។